លក់ស្រួល
គ្រប់គ្រងហាងស្រួល
លក់ ស្តុក អតិថិជន ចំណូល-ចំណាយ បុគ្គលិក និងប្រាក់ខែ ក្នុងកម្មវិធីតែមួយ។ មើលការលក់ពីគ្រប់ទីកន្លែង ហើយទទួលសង្ខេបរាល់ល្ងាចតាម Telegram។
- ✓ភាសាខ្មែរទាំងស្រុង
- ✓ដុល្លារ & រៀល
- ✓ប្រើលើទូរស័ព្ទ & កុំព្យូទ័រ
- ✓គ្មានការដំឡើង
- ✓Backup រាល់យប់
មានហាងក្នុង Luksruol រួចហើយ?
វាយឈ្មោះហាងរបស់អ្នក ដើម្បីទៅទំព័រចូលប្រព័ន្ធ។
មុខងារ
អ្វីៗដែលហាងត្រូវការ ក្នុងកម្មវិធីតែមួយ
លែងប្រើសៀវភៅ និង Excel ច្រើនផ្ទាំង — ទិន្នន័យលក់ ស្តុក និងលុយ ភ្ជាប់គ្នាដោយស្វ័យប្រវត្តិ។
លក់រហ័ស (POS)
ស្វែងរកទំនិញតាមឈ្មោះ ឬលេខកូដ បញ្ចុះតម្លៃ គិតលុយជាដុល្លារ ឬរៀល KHQR និងបោះពុម្ពវិក្កយបត្រ។
ស្តុក
ស្តុកចូល-ចេញ កែតម្រូវ រាប់ស្តុក និងដឹងភ្លាមៗពេលទំនិញជិតអស់។
អតិថិជន
អតិថិជនប្រចាំ និងលក់ដុំ · ប្រវត្តិទិញ និងចំនួនទិញសរុប។
ចំណូល-ចំណាយ
កត់ចំណាយ ភ្ជាប់រូបវិក្កយបត្រ និងមើលចំណេញពិតប្រចាំខែ។
បុគ្គលិក & ប្រាក់ខែ
ព័ត៌មានបុគ្គលិក បើកប្រាក់ខែ ប្រាក់រង្វាន់ និងបោះពុម្ពប័ណ្ណប្រាក់ខែ។
របាយការណ៍
ប្រចាំថ្ងៃ សប្តាហ៍ ខែ ឆ្នាំ · ផលិតផលលក់ដាច់ · ទាញយកជា Excel ឬ PDF។
ដំណឹងតាម Telegram
សង្ខេបការលក់រាល់ល្ងាច ស្តុកជិតអស់ និងដំណឹងពេលមានការលុបវិក្កយបត្រ។
សិទ្ធិ & សុវត្ថិភាព
កំណត់សិទ្ធិតាមតួនាទី កត់ត្រាសកម្មភាព និង Backup ទិន្នន័យរាល់យប់។
ចាប់ផ្តើមបានក្នុងមួយថ្ងៃ
- 1
ស្នើសុំសាកល្បង
បំពេញទម្រង់ខាងក្រោម ឬទាក់ទងយើងតាម Telegram។
- 2
យើងបង្កើតហាងជូន
ហាងរបស់អ្នកមានអាសយដ្ឋានផ្ទាល់ខ្លួន ឧ. ហាងអ្នក.luksruol.com។
- 3
ចាប់ផ្តើមលក់
បញ្ចូលទំនិញ បន្ថែមបុគ្គលិក ហើយលក់បានភ្លាម — លើឧបករណ៍ដែលមានស្រាប់។
កញ្ចប់
ជ្រើសកញ្ចប់ដែលសមនឹងហាងរបស់អ្នក
សាកល្បងឥតគិតថ្លៃ 14 ថ្ងៃ គ្រប់កញ្ចប់ · ប្តូរកញ្ចប់បានពេលណាក៏បាន
Starter
សម្រាប់ហាងតូច ចង់លក់ និងគ្រប់គ្រងស្តុកឱ្យច្បាស់
- ✓លក់ (POS) · វិក្កយបត្រ ដុល្លារ/រៀល
- ✓ផលិតផល & ស្តុក · រាប់ស្តុក
- ✓អតិថិជន
- ✓របាយការណ៍ · Excel / PDF
- ✓សង្ខេបការលក់តាម Telegram
- ✓អ្នកប្រើ និងសិទ្ធិ
Business
គ្រប់មុខងារ សម្រាប់ហាងដែលមានបុគ្គលិក
- ✓អ្វីៗទាំងអស់ក្នុង Starter
- ✓ចំណូល-ចំណាយ · ចំណេញពិត
- ✓បុគ្គលិក · ឯកសារ · អត្តសញ្ញាណប័ណ្ណ
- ✓បើកប្រាក់ខែ · ប័ណ្ណប្រាក់ខែ
- ✓ដំណឹងសំខាន់ៗ (លុបវិក្កយបត្រ បញ្ចុះតម្លៃ …)
សាកល្បងឥតគិតថ្លៃ
សាកប្រើ 14 ថ្ងៃ ជាមួយហាងពិតរបស់អ្នក
ទុកលេខទូរស័ព្ទ យើងនឹងទាក់ទងទៅ បង្កើតហាងជូន និងបង្ហាញពីរបៀបប្រើ។ ពេលសាកល្បងចប់ ទិន្នន័យរបស់អ្នកនៅដដែល បើអ្នកបន្តប្រើ។
ចង់និយាយផ្ទាល់?
សំណួរដែលគេសួរញឹកញាប់
ត្រូវទិញម៉ាស៊ីន ឬដំឡើងកម្មវិធីទេ?+
មិនបាច់ទេ។ ប្រើតាម Browser លើទូរស័ព្ទ ថេប្លេត ឬកុំព្យូទ័រដែលមានស្រាប់ ហើយអាចដាក់ជា App លើអេក្រង់ទូរស័ព្ទបាន។
ប្រើដោយគ្មានអ៊ីនធឺណិតបានទេ?+
ត្រូវការអ៊ីនធឺណិត ព្រោះទិន្នន័យរក្សាទុកលើ Cloud — ដូច្នេះម្ចាស់ហាងមើលការលក់បានពីគ្រប់ទីកន្លែង ហើយទិន្នន័យមិនបាត់ពេលទូរស័ព្ទខូច។
ទិន្នន័យហាងខ្ញុំមានសុវត្ថិភាពទេ?+
ហាងនីមួយៗមាន Database ដាច់ដោយឡែក ការភ្ជាប់ប្រើ HTTPS ហើយប្រព័ន្ធ Backup ទិន្នន័យរាល់យប់។ អ្នកកំណត់បានថាបុគ្គលិកណាឃើញអ្វី។
បោះពុម្ពវិក្កយបត្របានទេ?+
បាន — បោះពុម្ពវិក្កយបត្រ ប័ណ្ណប្រាក់ខែ និងរបាយការណ៍ពី Browser ទៅម៉ាស៊ីនបោះពុម្ពរបស់អ្នក ឬរក្សាទុកជា PDF។
បុគ្គលិកអាចលុបវិក្កយបត្រ ឬបញ្ចុះតម្លៃតាមចិត្តបានទេ?+
អ្នកកំណត់សិទ្ធិតាមតួនាទី។ ពេលមានការលុបវិក្កយបត្រ ឬបញ្ចុះតម្លៃច្រើន អ្នកទទួលដំណឹងតាម Telegram ភ្លាមៗ។
ប្តូរកញ្ចប់ ឬឈប់ប្រើបានទេ?+
ប្តូរពី Starter ទៅ Business ពេលណាក៏បាន ដោយទិន្នន័យនៅដដែល។ បើឈប់ប្រើ អ្នកអាចស្នើសុំច្បាប់ចម្លងទិន្នន័យរបស់អ្នកបាន។
ត្រៀមលក់ស្រួលហើយឬនៅ?
ចាប់ផ្តើមសាកល្បងថ្ងៃនេះ — មិនត្រូវការកាតធនាគារ មិនត្រូវការដំឡើងអ្វីទាំងអស់។
សាកល្បងឥតគិតថ្លៃ 14 ថ្ងៃ